ោក ហុវី ែិ ម្សី ស(Dag Heward-Mills) តដ ជាអនកផ្សាយដំាណឹ ង អ នតរជាែិ នងិ ជាអកន បំាចររើ បស់គ្រះ ចយសូវគ្រសី ទ តដ បានដឹកន្មសំា ិកាខ សាោទូទងំា រភិ រចោក ។ សគ្មាបរ់ ែ័ មា៌ នបតនម្ែ សូម្េូ ចម្ើ ចរហទំាររ័ www.daghewardmills.org ។

  • ការដាំក្រុមជំនុំគឺជាបាតុភូតមួយដែលរីកសាយភាយ នៅក្នុង​ចំណោម​គ្រូគង្វាល​ការីស្មាទិក ឬអ្នកដែលធ្វើការ​នៅក្នុង​អំណោយ​ទាន​ខាងវិញ្ញាណ។ វា គឺជាសកម្មភាពចម្បងរបស់ពួកសិស្សនៅសម័យដំបូង។ ទោះជាយ៉ាងណា ការ​ដាំ​ក្រុម​ ជំនុំដែលមានជោគជ័យ ទាមទារនូវជំនាញ និងឱបក្រសោបកត្តាមួយចំនួន។ លោកគ្រូគង្វាល ដាក ហ៊ីវឺត មីលស្ស ធ្វើការវិភាគគ្រឿងផ្សំផ្សេងៗនៃ​ការដាំក្រុមជំនុំនៅក្នុងសៀវភៅនេះ។ វា គឺជាសៀវភៅក្បួនខ្នាត​ហ្វឹកហ្វឺន​សម្រាប់​អ្នកបម្រើព្រះណាដែល​ចង់​ធ្វើឲ្យការដាំក្រុមជំនុំជានិមិត្តរបស់ខ្លួនអស់មួយជីវិត។
  • មានគ្រូគង្វាលជាច្រើន គឺកំពុងតែ​ស្ថិតក្រោមសម្ពាធ​ក្នុងការធ្វើឲ្យក្រុម​ជំនុំ​របស់គេ​ចាប់អារម្មណ៍ និងមានភាពរំជើប​រំជួល​​ជាមួយដំណឹងល្អ។ សម្ពាធទាំងអស់នេះ បានបណ្តាលឲ្យព្រះបន្ទូល​របស់ព្រះគ្រីស្ទ​មាន​ការភ័ន្ត​ច្រឡំ រហូតទាល់តែ​លែង​​មានការបង្រៀនពីឈើឆ្កាង​។ សព្វថ្ងៃនេះ​ យើងកំពុងតែ​ត្រលប់​ទៅរកសេចក្ដីពិត​ជាមូលដ្ឋាន​នៃជំនឿ​គ្រីស្ទបរិស័ទ ដែលយើងត្រូវតែ «លះបង់» ដើម្បី «ទទួល​បាន» ព្រះគ្រីស្ទ។ អំណាចព្រះចេស្តានឹងត្រលប់មកកាន់ក្រុមជំនុំវិញ នៅ​ពេលដែល​យើង​អធិប្បាយថា យើងត្រូវ​លះ​បង់ ហើយរងទុក្ខវេទនាសម្រាប់ព្រះគ្រីស្ទ។អំណាចនៃព្រះបន្ទូលរបស់ព្រះគ្រីស្ទមិនអាចត្រូវបានលុបចោល ដោយ​នរណា​​ម្នាក់នោះឡើយ មិនថា គេមាន​ជោគជ័យ ឬមាន​អំណាច​យ៉ាងណានោះ​ទេ។
  • នេះ គឺជា សៀវភៅណែនាំដំបូង មួយក្បាល យ៉ាង ពិត ប្រាកដ។ លោក អភិបាល ដាក ហ៊ីវឺត មីលស្ស គាត់គឺជា គ្រូ គង្វាល មួយរូប ដែល ពន្យល់អំពីមូលហេតុ និងរបៀបដែលអាចធ្វើ ឲ្យ ព័ន្ធ កិច្ច នៃ ការងាររបស់ គ្រូគង្វាល មាន ប្រសិទ្ធ ភាព។
  • យើងដឹងថាការរីកចម្រើនរបស់ក្រុមជំនុំមានលក្ខណៈជាការបំភាន់ភ្នែក និងពិបាកនឹងសម្រេច​បាន​។ គ្រូគង្វាលទាំងអស់ប្រាថ្នាចង់ឲ្យក្រុមជំនុំរបស់ពួកគេរីកចម្រើន។ សៀវភៅនេះ គឺជា​ចម្លើយ​ចំពោះដំណើរស្វែងរកការរីក​ចម្រើននៃក្រុមជំនុំរបស់លោកអ្នក។ លោកអ្នកនឹងយល់​អំពីរបៀប​ដែល «ការផ្សេងៗផ្សំគ្នាឡើង» ដើម្បីសម្រេចបានការរីកចម្រើនរបស់ក្រុមជំនុំ។ ឳគ្រូគង្វាល​ដ៏​ជា​ទីស្រឡាញ់អើយ នៅពេលដែលពាក្យពេចន៍ និងប្រេងតាំងនៃសៀវភៅ​នេះរកផ្លូវចូលទៅ​ក្នុង​ចិត្ត​របស់លោកអ្នក លោកអ្នកនឹងមានពិសោធន៍ជាមួយនឹងការរីកចម្រើនរបស់ក្រុមជំនុំដែល​លោក​អ្នកកំពុងតែស្វែងរក។
  • ជាអ្នកនិពន្ធសៀវភៅជាច្រើនក្បាលព្រមទំាងលក់ដាច់បំផុត​ជាពិសេសសៀវភៅវដែលមានចំណងជើងថា  (ភាពស្មោះត្រង់និងភាពមិនស្មោះត្រង់)។គាត់គឺជាស្ថាបនិកនៃនិកាយនៃព្រះវិហារជាងពីរពាន់ដែលមានឈ្មោះថា
  • តើអ្នកចង់ទទួលបានការចាក់ប្រេងតាំងឬទេ? ​នៅក្នុងសៀវភៅប្រវត្តិសាស្ត្រ ដែលសរសេរ​ដោយ​​បណ្ឌិត ឌែក ហ៊ូវើឌ-មៀល ចែកចាយអំពីជំហានមួយចំនួនដើម្បីទទួល​បានការ​ចាក់ប្រេងតាំង។   សៀវភៅនេះនឹងផ្តល់ព្រះពរយ៉ាងពិតប្រាកដមកដល់អ្នក និងព័ន្ធ​កិច្ចរបស់អ្នក។ ការស្វែង​យល់​ពីជំហាននានា ដែលអ្នកត្រូវទទួលយក ដើម្បីទទួលបាន​ការចាក់ប្រេងតាំង!
  • ព្រះអង្គ​បានត្រាស់ហៅមនុស្សជា​ជាច្រើន​យ៉ាងពិត​ប្រាកដ។ ជីវិត​របស់​យើង​នៅលើ​ផែនដី ​គឺ​ជា​ឱកាស​ដើម្បី​បម្រើទ្រង់​ហើយ​​ព្រះអង្គ​មាន​ព្រះនេត្រ​របស់​ទ្រង់​ទត​ មើល​កិច្ចការ​អ្វីៗ ​ដែល​លោកអ្នក​កំពុង​តែ​ធ្វើ​សម្រាប់​អាណាចក្រ​របស់ទ្រង់។ សៀវ​​ភៅនេះ​ជួយ​ជម្រុញ​ទឹកចិត្ត​ក្នុង​ការអាន​។ ប្រសិន​បើ​ លោកអ្នក​ស្រូបយក​សេចក្តីពិត​ ដែល​បង្ហាញ ​ដោយ​អ្នកនិពន្ធ​នោះ​​លោកអ្នក​ និង​ទទួល​បាន​ប្រាជ្ញា ​ដើម្បី​ប្រើជាឱកាស​នៃ​ជីវិត​របស់​លោកអ្នក​នៅ​ក្នុង​ផ្លូវ​ដែល​ត្រឹមត្រូវ។
  • ប្រសិនបើ អ្នកជាអ្នកគង្វាល ឃ្លាលហ្វូងចៀមរបស់ព្រះអម្ចាស់ នោះអ្នកនឹងទទួលបានជំនួយយ៉ាង​ច្រើន​ពី​សៀវភៅ​មេរៀន​ដ៏ល្អនេះ។ គ្រប់ទាំងទំព័រទាំងមានខ្លមសារមេរៀនស្តីអំពីការណែនាំយ៉ាងលម្អិត ដែល​បាន​សម្រិត​សម្រាំង​ដោយ​ប្រុងប្រយ័ត្នបំផុត ដើម្បីយកទៅ​អនុវត្ត​ឲ្យបាន​ជោគជ័យ។ លោកគ្រូគង្វាល ដាក ហ៊ីវឺត មីលស្ស បានសរសេរសៀវភៅ​នេះដោយ​កស្រង់ចេញ​កពីបទពិសោធធ្វើជាអ្នក​គង្វាលជាង​សាម​សិប​ឆ្នាំ ដើម្បីយក​កចែករំលែកសម្រាប់ការយល់​ដឹង​ជាក់​ស្តែងទៅនឹងការងាររបស់ព័ន្ធកិច្ច។ តើអ្នកគួរតែមាន​សេចក្តី​​ប្រាថ្នាចង់ក្លាយជា ​អ្នកគង្វាលរាស្ដ្ររបស់​ព្រះអម្ចាស់​ឬ​ទេ នេះជាសៀវភៅណែនាំ ដែលអ្នកកំពុងតែ​ស្វែង​​រក។
  • គ្មាន​ប្រធានបទណាដែល​សំខាន់ជា​ការ​ស្ថិតនៅក្នុងបំណងព្រះហឫទ័យដ៏គ្រប់លក្ខណ៍នៃព្រះនោះឡើយ។ ការ​មួយគត់​ដែល នឹង​ញែក​អ្នក​បម្រើដំណឹងល្អ​ចេញពីគ្នា គឺសមត្ថភាព​របស់ពួកគេ​ ក្នុង​ការ​ស្ដាប់ឮព្រះសូរសៀង​នៃព្រះ​បានត្រឹមត្រូវ។ ការ​ដើរតាមព្រះ​វិញ្ញាណ​បរិសុទ្ធ​ចូលទៅក្នុង​បំណងព្រះ​ហឫទ័យ​ដ៏គ្រប់លក្ខណ៍នៃព្រះ​នោះមានសារៈសំខាន់​ខ្លាំងណាស់។ នៅពេ​លលោកអ្នក​ស្ថិត​ នៅក្នុង​បំណងព្រះហឫទ័យ​ដ៏គ្រប់លក្ខណ៍នៃព្រះ លោកអ្នក​នឹង​ចម្រើនលូតលាស់ និងសម្រេច​បាន​គ្រប់​ទាំងអស់​ដែល​លោក អ្នក​ប៉ងប្រាថ្នាសម្រាប់ព្រះ។ កិច្ចការ​ដ៏​ចំណាន​ដោយ​ លោកគ្រូគង្វាល ដាក ហ៊ីវឺត មីលស្ស នឹង​មាន​ការ​ប៉ះពាល់​ដ៏ធំ​ទៅលើ​ជីវិត និងព័ន្ធកិច្ច​របស់​លោកអ្នក។​

Title

Go to Top