ោក ហុវី ែិ ម្សី ស(Dag Heward-Mills) តដ ជាអនកផ្សាយដំាណឹ ង អ នតរជាែិ នងិ ជាអកន បំាចររើ បស់គ្រះ ចយសូវគ្រសី ទ តដ បានដឹកន្មសំា ិកាខ សាោទូទងំា រភិ រចោក ។ សគ្មាបរ់ ែ័ មា៌ នបតនម្ែ សូម្េូ ចម្ើ ចរហទំាររ័ www.daghewardmills.org ។
-
ទោះបីជាតម្រូវការចម្បងនៃព្
រះអម្ចាស់សម្រាប់អ្នកដឹកនាំ ក៏ដោយ តែក៏នៅមានអ្នកសរសេរលើប្រធាន បទនេះតិចតួចណាស់។ នៅក្នុងសៀវភៅនេះ លោកគ្រូ Dag Heward-Mills រៀបរាប់អំពីគោលកា រណ៍ សំខាន់ៗ ដោយមានគោលបំណងបង្កើនស្ថេរភាពនៃ ក្រុមជំនុំ។ មាតិកាក្នុងសៀវភៅជាប់ទាក់ទង និងអាច អនុវត្តជាក់ស្តែងណាស់ និងបានក្លាយជាឧបករណ៍មិនអាចខ្វះ បានសម្រាប់អ្នកដឹកនាំក្រុមជំនុំ ។ -
សត្រូវ ដ៏ ធំ បំផុត មួយ ដែល អ្
នកប្រហែល ជា នឹង ជួប ប្រទះ គឺ ' អ្នក ចោទ ប្រកាន់ នៅ កណ្ដាលចំណោ ម បង ប្អូនយើង'។” ទទួលបានការយល់ ដឹងដ៏អស្ចារ្យអំពីរបៀបដែលអាវុ ធនៃការចោទប្រកាន់នេះត្រូវបានដា ក់ពង្រាយប្រឆាំងនឹងអ្នក និងរៀ នសូត្រពីរបៀបយកឈ្នះវា តាមរយៈស្ នាដៃសរសេរដូចមានរៀបរាប់ក្នុងសៀ វភៅបុរាណនេះ ដោយលោកគ្រូ Dag Heward-Mills។ -
ព្រះអង្គបានត្រាស់ហៅមនុស្សជាជាច្រើនយ៉ាងពិតប្រាកដ។ ជីវិតរបស់យើងនៅលើផែនដី គឺជាឱកាសដើម្បីបម្រើទ្រង់ហើយព្រះអង្គមានព្រះនេត្ររបស់ទ្រង់ទត មើលកិច្ចការអ្វីៗ ដែលលោកអ្នកកំពុងតែធ្វើសម្រាប់អាណាចក្ររបស់ទ្រង់។ សៀវភៅនេះជួយជម្រុញទឹកចិត្តក្នុងការអាន។ ប្រសិនបើ លោកអ្នកស្រូបយកសេចក្តីពិត ដែលបង្ហាញ ដោយអ្នកនិពន្ធនោះលោកអ្នក និងទទួលបានប្រាជ្ញា ដើម្បីប្រើជាឱកាសនៃជីវិតរបស់លោកអ្នកនៅក្នុងផ្លូវដែលត្រឹមត្រូវ។
-
មានគ្រូគង្វាលជាច្រើន គឺកំពុងតែស្ថិតក្រោមសម្ពាធក្នុងការធ្វើឲ្យក្រុមជំនុំរបស់គេចាប់អារម្មណ៍ និងមានភាពរំជើបរំជួលជាមួយដំណឹងល្អ។ សម្ពាធទាំងអស់នេះ បានបណ្តាលឲ្យព្រះបន្ទូលរបស់ព្រះគ្រីស្ទមានការភ័ន្តច្រឡំ រហូតទាល់តែលែងមានការបង្រៀនពីឈើឆ្កាង។ សព្វថ្ងៃនេះ យើងកំពុងតែត្រលប់ទៅរកសេចក្ដីពិតជាមូលដ្ឋាននៃជំនឿគ្រីស្ទបរិស័ទ ដែលយើងត្រូវតែ «លះបង់» ដើម្បី «ទទួលបាន» ព្រះគ្រីស្ទ។ អំណាចព្រះចេស្តានឹងត្រលប់មកកាន់ក្រុមជំនុំវិញ នៅពេលដែលយើងអធិប្បាយថា យើងត្រូវលះបង់ ហើយរងទុក្ខវេទនាសម្រាប់ព្រះគ្រីស្ទ។អំណាចនៃព្រះបន្ទូលរបស់ព្រះគ្រីស្ទមិនអាចត្រូវបានលុបចោល ដោយនរណាម្នាក់នោះឡើយ មិនថា គេមានជោគជ័យ ឬមានអំណាចយ៉ាងណានោះទេ។
-
តើអ្នកចង់ទទួលបានការចាក់ប្រេងតាំងឬទេ? នៅក្នុងសៀវភៅប្រវត្តិសាស្ត្រ ដែលសរសេរដោយបណ្ឌិត ឌែក ហ៊ូវើឌ-មៀល ចែកចាយអំពីជំហានមួយចំនួនដើម្បីទទួលបានការចាក់ប្រេងតាំង។ សៀវភៅនេះនឹងផ្តល់ព្រះពរយ៉ាងពិតប្រាកដមកដល់អ្នក និងព័ន្ធកិច្ចរបស់អ្នក។ ការស្វែងយល់ពីជំហាននានា ដែលអ្នកត្រូវទទួលយក ដើម្បីទទួលបានការចាក់ប្រេងតាំង!
-
យើងដឹងថាការរីកចម្រើនរបស់ក្រុមជំនុំមានលក្ខណៈជាការបំភាន់ភ្នែក និងពិបាកនឹងសម្រេចបាន។ គ្រូគង្វាលទាំងអស់ប្រាថ្នាចង់ឲ្យក្រុមជំនុំរបស់ពួកគេរីកចម្រើន។ សៀវភៅនេះ គឺជាចម្លើយចំពោះដំណើរស្វែងរកការរីកចម្រើននៃក្រុមជំនុំរបស់លោកអ្នក។ លោកអ្នកនឹងយល់អំពីរបៀបដែល «ការផ្សេងៗផ្សំគ្នាឡើង» ដើម្បីសម្រេចបានការរីកចម្រើនរបស់ក្រុមជំនុំ។ ឳគ្រូគង្វាលដ៏ជាទីស្រឡាញ់អើយ នៅពេលដែលពាក្យពេចន៍ និងប្រេងតាំងនៃសៀវភៅនេះរកផ្លូវចូលទៅក្នុងចិត្តរបស់លោកអ្នក លោកអ្នកនឹងមានពិសោធន៍ជាមួយនឹងការរីកចម្រើនរបស់ក្រុមជំនុំដែលលោកអ្នកកំពុងតែស្វែងរក។
-
ក្រុមជំនុំដែលពេញទៅដោយអ្នកធ្វើជាមនុស្សល្អឥតខ្ចោះដែលក្លាយជាអ្នកមិនស្មោះត្រង់ឥតខ្ចោះ។ គន្លឹះរបស់មេខ្លោងសាតាំង តែងតែមានការបោកបញ្ឆោត និងការធ្វើពុត។ អ្នកដឹកនាំម្នាក់ ដែលមិនអាចមើលឃើញតាមរបាំងមុខរបស់ជនក្លែងក្លាយម្នាក់នឹងរងទុក្ខវេទនាដោយសារភាពខ្វាក់របស់គាត់។ ការបំភិតបំភ័យ ភាពស្គាល់ច្បាស់ និងការយល់ច្រឡំគឺជាវិញ្ញាណអាក្រក់ដែលទាស់ប្រឆាំងនឹងព័ន្ធកិច្ច។ មានពេលភាគច្រើន មនុស្សមិនដឹងសូម្បីតែអ្វី ដែលកំពុងប្រយុទ្ធប្រឆាំងនឹងពួកគេ។ សៀវភៅនេះនឹងជួយលោកអ្នកក្នុងការកំណត់ និងប្រយុទ្ធប្រឆាំងនឹងសត្រូវពីខាងក្នុងទៅ។