ោក ហុវី ែិ ម្សី ស(Dag Heward-Mills) តដ ជាអនកផ្សាយដំាណឹ ង អ នតរជាែិ នងិ ជាអកន បំាចររើ បស់គ្រះ ចយសូវគ្រសី ទ តដ បានដឹកន្មសំា ិកាខ សាោទូទងំា រភិ រចោក ។ សគ្មាបរ់ ែ័ មា៌ នបតនម្ែ សូម្េូ ចម្ើ ចរហទំាររ័ www.daghewardmills.org ។
-
ប្រសិនបើ អ្នកជាអ្នកគង្វាល ឃ្លាលហ្វូងចៀមរបស់ព្រះអម្ចាស់ នោះអ្នកនឹងទទួលបានជំនួយយ៉ាងច្រើនពីសៀវភៅមេរៀនដ៏ល្អនេះ។ គ្រប់ទាំងទំព័រទាំងមានខ្លមសារមេរៀនស្តីអំពីការណែនាំយ៉ាងលម្អិត ដែលបានសម្រិតសម្រាំងដោយប្រុងប្រយ័ត្នបំផុត ដើម្បីយកទៅអនុវត្តឲ្យបានជោគជ័យ។ លោកគ្រូគង្វាល ដាក ហ៊ីវឺត មីលស្ស បានសរសេរសៀវភៅនេះដោយកស្រង់ចេញកពីបទពិសោធធ្វើជាអ្នកគង្វាលជាងសាមសិបឆ្នាំ ដើម្បីយកកចែករំលែកសម្រាប់ការយល់ដឹងជាក់ស្តែងទៅនឹងការងាររបស់ព័ន្ធកិច្ច។ តើអ្នកគួរតែមានសេចក្តីប្រាថ្នាចង់ក្លាយជា អ្នកគង្វាលរាស្ដ្ររបស់ព្រះអម្ចាស់ឬទេ នេះជាសៀវភៅណែនាំ ដែលអ្នកកំពុងតែស្វែងរក។
-
គ្មានប្រធានបទណាដែលសំខាន់ជាការស្ថិតនៅក្នុងបំណងព្រះហឫទ័យដ៏គ្រប់លក្ខណ៍នៃព្រះនោះឡើយ។ ការមួយគត់ដែល នឹងញែកអ្នកបម្រើដំណឹងល្អចេញពីគ្នា គឺសមត្ថភាពរបស់ពួកគេ ក្នុងការស្ដាប់ឮព្រះសូរសៀងនៃព្រះបានត្រឹមត្រូវ។ ការដើរតាមព្រះវិញ្ញាណបរិសុទ្ធចូលទៅក្នុងបំណងព្រះហឫទ័យដ៏គ្រប់លក្ខណ៍នៃព្រះនោះមានសារៈសំខាន់ខ្លាំងណាស់។ នៅពេលលោកអ្នកស្ថិត នៅក្នុងបំណងព្រះហឫទ័យដ៏គ្រប់លក្ខណ៍នៃព្រះ លោកអ្នកនឹងចម្រើនលូតលាស់ និងសម្រេចបានគ្រប់ទាំងអស់ដែលលោក អ្នកប៉ងប្រាថ្នាសម្រាប់ព្រះ។ កិច្ចការដ៏ចំណានដោយ លោកគ្រូគង្វាល ដាក ហ៊ីវឺត មីលស្ស នឹងមានការប៉ះពាល់ដ៏ធំទៅលើជីវិត និងព័ន្ធកិច្ចរបស់លោកអ្នក។
-
ការដាំក្រុមជំនុំគឺជាបាតុភូតមួយដែលរីកសាយភាយ នៅក្នុងចំណោមគ្រូគង្វាលការីស្មាទិក ឬអ្នកដែលធ្វើការនៅក្នុងអំណោយទានខាងវិញ្ញាណ។ វា គឺជាសកម្មភាពចម្បងរបស់ពួកសិស្សនៅសម័យដំបូង។ ទោះជាយ៉ាងណា ការដាំក្រុម ជំនុំដែលមានជោគជ័យ ទាមទារនូវជំនាញ និងឱបក្រសោបកត្តាមួយចំនួន។ លោកគ្រូគង្វាល ដាក ហ៊ីវឺត មីលស្ស ធ្វើការវិភាគគ្រឿងផ្សំផ្សេងៗនៃការដាំក្រុមជំនុំនៅក្នុងសៀវភៅនេះ។ វា គឺជាសៀវភៅក្បួនខ្នាតហ្វឹកហ្វឺនសម្រាប់អ្នកបម្រើព្រះណាដែលចង់ធ្វើឲ្យការដាំក្រុមជំនុំជានិមិត្តរបស់ខ្លួនអស់មួយជីវិត។
-
ក្រុមជំនុំដែលពេញទៅដោយអ្នកធ្វើជាមនុស្សល្អឥតខ្ចោះដែលក្លាយជាអ្នកមិនស្មោះត្រង់ឥតខ្ចោះ។ គន្លឹះរបស់មេខ្លោងសាតាំង តែងតែមានការបោកបញ្ឆោត និងការធ្វើពុត។ អ្នកដឹកនាំម្នាក់ ដែលមិនអាចមើលឃើញតាមរបាំងមុខរបស់ជនក្លែងក្លាយម្នាក់នឹងរងទុក្ខវេទនាដោយសារភាពខ្វាក់របស់គាត់។ ការបំភិតបំភ័យ ភាពស្គាល់ច្បាស់ និងការយល់ច្រឡំគឺជាវិញ្ញាណអាក្រក់ដែលទាស់ប្រឆាំងនឹងព័ន្ធកិច្ច។ មានពេលភាគច្រើន មនុស្សមិនដឹងសូម្បីតែអ្វី ដែលកំពុងប្រយុទ្ធប្រឆាំងនឹងពួកគេ។ សៀវភៅនេះនឹងជួយលោកអ្នកក្នុងការកំណត់ និងប្រយុទ្ធប្រឆាំងនឹងសត្រូវពីខាងក្នុងទៅ។
-
យើងដឹងថាការរីកចម្រើនរបស់ក្រុមជំនុំមានលក្ខណៈជាការបំភាន់ភ្នែក និងពិបាកនឹងសម្រេចបាន។ គ្រូគង្វាលទាំងអស់ប្រាថ្នាចង់ឲ្យក្រុមជំនុំរបស់ពួកគេរីកចម្រើន។ សៀវភៅនេះ គឺជាចម្លើយចំពោះដំណើរស្វែងរកការរីកចម្រើននៃក្រុមជំនុំរបស់លោកអ្នក។ លោកអ្នកនឹងយល់អំពីរបៀបដែល «ការផ្សេងៗផ្សំគ្នាឡើង» ដើម្បីសម្រេចបានការរីកចម្រើនរបស់ក្រុមជំនុំ។ ឳគ្រូគង្វាលដ៏ជាទីស្រឡាញ់អើយ នៅពេលដែលពាក្យពេចន៍ និងប្រេងតាំងនៃសៀវភៅនេះរកផ្លូវចូលទៅក្នុងចិត្តរបស់លោកអ្នក លោកអ្នកនឹងមានពិសោធន៍ជាមួយនឹងការរីកចម្រើនរបស់ក្រុមជំនុំដែលលោកអ្នកកំពុងតែស្វែងរក។