ោក ហុវី ែិ ម្សី ស(Dag Heward-Mills) តដ ជាអនកផ្សាយដំាណឹ ង អ នតរជាែិ នងិ ជាអកន បំាចររើ បស់គ្រះ ចយសូវគ្រសី ទ តដ បានដឹកន្មសំា ិកាខ សាោទូទងំា រភិ រចោក ។ សគ្មាបរ់ ែ័ មា៌ នបតនម្ែ សូម្េូ ចម្ើ ចរហទំាររ័ www.daghewardmills.org ។

  • សកម្មភាពរបស់អារក្សត្រូវបាតលាតត្រដាងនៅក្នុងសៀវភៅថ្មីនេះ ដែលនិពន្ធដោយលោក ដាក្ស ហេវាដ មៀល។ លោកបង្ហាពីរបៀបយកជ័យជម្នះរបស់អារក្ស និងវិញ្ញាណអាក្រក់ ដោយប្រើទីបន្ទាល់អំពីមនុស្សឆ្កួតនៅស្រុកគេរ៉ាស៊ីន។
  • នេះ គឺជា សៀវភៅណែនាំដំបូង មួយក្បាល យ៉ាង ពិត ប្រាកដ។ លោក អភិបាល ដាក ហ៊ីវឺត មីលស្ស គាត់គឺជា គ្រូ គង្វាល មួយរូប ដែល ពន្យល់អំពីមូលហេតុ និងរបៀបដែលអាចធ្វើ ឲ្យ ព័ន្ធ កិច្ច នៃ ការងាររបស់ គ្រូគង្វាល មាន ប្រសិទ្ធ ភាព។
  • ប្រសិនបើ អ្នកជាអ្នកគង្វាល ឃ្លាលហ្វូងចៀមរបស់ព្រះអម្ចាស់ នោះអ្នកនឹងទទួលបានជំនួយយ៉ាង​ច្រើន​ពី​សៀវភៅ​មេរៀន​ដ៏ល្អនេះ។ គ្រប់ទាំងទំព័រទាំងមានខ្លមសារមេរៀនស្តីអំពីការណែនាំយ៉ាងលម្អិត ដែល​បាន​សម្រិត​សម្រាំង​ដោយ​ប្រុងប្រយ័ត្នបំផុត ដើម្បីយកទៅ​អនុវត្ត​ឲ្យបាន​ជោគជ័យ។ លោកគ្រូគង្វាល ដាក ហ៊ីវឺត មីលស្ស បានសរសេរសៀវភៅ​នេះដោយ​កស្រង់ចេញ​កពីបទពិសោធធ្វើជាអ្នក​គង្វាលជាង​សាម​សិប​ឆ្នាំ ដើម្បីយក​កចែករំលែកសម្រាប់ការយល់​ដឹង​ជាក់​ស្តែងទៅនឹងការងាររបស់ព័ន្ធកិច្ច។ តើអ្នកគួរតែមាន​សេចក្តី​​ប្រាថ្នាចង់ក្លាយជា ​អ្នកគង្វាលរាស្ដ្ររបស់​ព្រះអម្ចាស់​ឬ​ទេ នេះជាសៀវភៅណែនាំ ដែលអ្នកកំពុងតែ​ស្វែង​​រក។
  • គ្មាន​ប្រធានបទណាដែល​សំខាន់ជា​ការ​ស្ថិតនៅក្នុងបំណងព្រះហឫទ័យដ៏គ្រប់លក្ខណ៍នៃព្រះនោះឡើយ។ ការ​មួយគត់​ដែល នឹង​ញែក​អ្នក​បម្រើដំណឹងល្អ​ចេញពីគ្នា គឺសមត្ថភាព​របស់ពួកគេ​ ក្នុង​ការ​ស្ដាប់ឮព្រះសូរសៀង​នៃព្រះ​បានត្រឹមត្រូវ។ ការ​ដើរតាមព្រះ​វិញ្ញាណ​បរិសុទ្ធ​ចូលទៅក្នុង​បំណងព្រះ​ហឫទ័យ​ដ៏គ្រប់លក្ខណ៍នៃព្រះ​នោះមានសារៈសំខាន់​ខ្លាំងណាស់។ នៅពេ​លលោកអ្នក​ស្ថិត​ នៅក្នុង​បំណងព្រះហឫទ័យ​ដ៏គ្រប់លក្ខណ៍នៃព្រះ លោកអ្នក​នឹង​ចម្រើនលូតលាស់ និងសម្រេច​បាន​គ្រប់​ទាំងអស់​ដែល​លោក អ្នក​ប៉ងប្រាថ្នាសម្រាប់ព្រះ។ កិច្ចការ​ដ៏​ចំណាន​ដោយ​ លោកគ្រូគង្វាល ដាក ហ៊ីវឺត មីលស្ស នឹង​មាន​ការ​ប៉ះពាល់​ដ៏ធំ​ទៅលើ​ជីវិត និងព័ន្ធកិច្ច​របស់​លោកអ្នក។​
  • ការដាំក្រុមជំនុំគឺជាបាតុភូតមួយដែលរីកសាយភាយ នៅក្នុង​ចំណោម​គ្រូគង្វាល​ការីស្មាទិក ឬអ្នកដែលធ្វើការ​នៅក្នុង​អំណោយ​ទាន​ខាងវិញ្ញាណ។ វា គឺជាសកម្មភាពចម្បងរបស់ពួកសិស្សនៅសម័យដំបូង។ ទោះជាយ៉ាងណា ការ​ដាំ​ក្រុម​ ជំនុំដែលមានជោគជ័យ ទាមទារនូវជំនាញ និងឱបក្រសោបកត្តាមួយចំនួន។ លោកគ្រូគង្វាល ដាក ហ៊ីវឺត មីលស្ស ធ្វើការវិភាគគ្រឿងផ្សំផ្សេងៗនៃ​ការដាំក្រុមជំនុំនៅក្នុងសៀវភៅនេះ។ វា គឺជាសៀវភៅក្បួនខ្នាត​ហ្វឹកហ្វឺន​សម្រាប់​អ្នកបម្រើព្រះណាដែល​ចង់​ធ្វើឲ្យការដាំក្រុមជំនុំជានិមិត្តរបស់ខ្លួនអស់មួយជីវិត។
  • ក្រុម​ជំនុំដែលពេញទៅដោយអ្នកធ្វើជាមនុស្ស​ល្អឥតខ្ចោះដែលក្លាយ​ជា​អ្នកមិនស្មោះត្រង់ឥតខ្ចោះ។​ គន្លឹះរបស់​មេ​ខ្លោង​សាតាំង តែងតែមានការបោកបញ្ឆោត និងការធ្វើពុត។​ អ្នកដឹកនាំម្នាក់ ដែលមិន​អាចមើល​ឃើញតាម​របាំងមុខ​របស់​ជនក្លែងក្លាយម្នាក់នឹងរងទុក្ខវេទនាដោយសារភាពខ្វាក់របស់គាត់។ ការបំភិតបំភ័យ ភាពស្គាល់ច្បាស់ និងការយល់ច្រឡំគឺជាវិញ្ញាណ​អាក្រក់​ដែលទាស់ប្រឆាំងនឹងព័ន្ធកិច្ច។ ​មានពេល​ភាគ​ច្រើន មនុស្សមិនដឹងសូម្បីតែអ្វី ​ដែលកំពុងប្រយុទ្ធ​ប្រឆាំងនឹងពួកគេ។​ សៀវភៅនេះនឹងជួយលោកអ្នកក្នុងការ​កំណត់ និងប្រយុទ្ធប្រឆាំងនឹង​សត្រូវពីខាងក្នុងទៅ។
  • «ប្រហែលជាសត្រូវមួយដែលខ្លាំងជាងគេបង្អស់ ដែលអ្នកបានជួបប្រទះ គឺពួកចោទប្រកាន់ក្នុង​ចំណោម​​បង​ប្អូន» ទទួលបានការយល់ដឹងអំពីរបៀបដាក់ពង្រាយអាវុធរបស់ពួកចោទប្រកាន់ និង​​​រៀន​អំពី​របៀប​យក​ឈ្នះលើវា កាលណាអ្នកអានសៀវមួយនេះ និពន្ធដោយលោកគ្រូគង្វាល ដាក ហ៊ីវឺត មីលស្ស។
  • នៅក្នុងសៀវភៅគំរូដ៏ល្អ ដែលនិពន្ធដោយ លោកគ្រូគង្វាល ដាក ហ៊ីវឺត មីលស្ស បង្រៀនពីរបៀប ដែល​ជាធាតុផ្សំនៃភាពស្មោះត្រង់ ដែលជាភាពជោគជ័យ​របស់អ្នកដឹកនាំ។​ មានការប្រើប្រាស់​ខគម្ពីរ ប្រវត្តិ​សាស្ត្រ និងអក្សរសាស្ត្រមកធ្វើជាឯកសារយោង ហើយប្រធានបទបានបង្កើតឡើង គឺវាមាន​ភាពទាក់​ទងទៅនឹងអ្នកអាន​គ្រប់ប្រភេទ។
  • យើងដឹងថាការរីកចម្រើនរបស់ក្រុមជំនុំមានលក្ខណៈជាការបំភាន់ភ្នែក និងពិបាកនឹងសម្រេច​បាន​។ គ្រូគង្វាលទាំងអស់ប្រាថ្នាចង់ឲ្យក្រុមជំនុំរបស់ពួកគេរីកចម្រើន។ សៀវភៅនេះ គឺជា​ចម្លើយ​ចំពោះដំណើរស្វែងរកការរីក​ចម្រើននៃក្រុមជំនុំរបស់លោកអ្នក។ លោកអ្នកនឹងយល់​អំពីរបៀប​ដែល «ការផ្សេងៗផ្សំគ្នាឡើង» ដើម្បីសម្រេចបានការរីកចម្រើនរបស់ក្រុមជំនុំ។ ឳគ្រូគង្វាល​ដ៏​ជា​ទីស្រឡាញ់អើយ នៅពេលដែលពាក្យពេចន៍ និងប្រេងតាំងនៃសៀវភៅ​នេះរកផ្លូវចូលទៅ​ក្នុង​ចិត្ត​របស់លោកអ្នក លោកអ្នកនឹងមានពិសោធន៍ជាមួយនឹងការរីកចម្រើនរបស់ក្រុមជំនុំដែល​លោក​អ្នកកំពុងតែស្វែងរក។

Title

Go to Top